យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីលើមនុស្សជាង ៣២២,០០០នាក់ បានរកឃើញថា អ្នកដែលមានទម្លាប់ ដេកយប់ជ្រៅ និងភ្ញាក់យឺត មានហានិភ័យកើតជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល ខ្ពស់ជាង ១៦% និងងាយមានសុខភាពបេះដូងខ្សោយជាងអ្នកដែលមានទម្លាប់គេងធម្មតា។
អ្នកជំនាញណែនាំឱ្យគេងឱ្យគ្រប់គ្រាន់ រក្សាពេលគេង-ភ្ញាក់ឱ្យទៀងទាត់ ហាត់ប្រាណ ទទួលពន្លឺព្រះអាទិត្យពេលព្រឹក បញ្ឈប់ការជក់បារី និងត្រួតពិនិត្យសម្ពាធឈាម កូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាមជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យជំងឺបេះដូង៕