យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីចុះផ្សាយក្នុងទស្សនាវដ្តី The Lancet បង្ហាញថា ការបន្ថែមសកម្មភាពរាងកាយកម្រិតមធ្យមទៅខ្លាំងត្រឹម ៥នាទីក្នុងមួយថ្ងៃ ឬកាត់បន្ថយពេលអង្គុយ ៣០នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យស្លាប់មុនអាយុ និងជួយឱ្យរស់បានយូរ ជាពិសេសចំពោះអ្នកដែលមិនសូវហាត់ប្រាណ។
អ្នកជំនាញបញ្ជាក់ថា មិនចាំបាច់ហាត់ខ្លាំងទេ គ្រាន់តែបង្កើនចលនាបន្តិចម្តងៗ និងធ្វើជាប្រចាំ ក៏អាចផ្តល់អត្ថប្រយោជន៍យ៉ាងមានន័យដល់សុខភាពបាន៕