យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបេះដូងព្រមានថា កម្រិតកូឡេស្តេរ៉ុលអាក្រក់ ខ្ពស់អាចបណ្តាលឱ្យសរសៃឈាមរួមតូច និងបង្កើនហានិភ័យជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
រោគសញ្ញាដែលអាចកើតឡើងពេលដើររួមមាន ឈឺជើង ឬកំភួនជើង ស្ពឹក ឬរមួលជើង មានអារម្មណ៍ត្រជាក់នៅជើង និងខ្សោយសាច់ដុំ។ ប្រសិនបើរោគសញ្ញាទាំងនេះបន្តកើតមាន គួរទៅពិនិត្យសុខភាព និងគ្រប់គ្រងរបបអាហារ ព្រមទាំងហាត់ប្រាណជាប្រចាំ៕