យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតបេះដូងណែនាំឱ្យកាត់បន្ថយការទទួលទាន ភីហ្សាក្លាសេ នំដូណាត់ សាច់បេកុន អាហារសម្រន់រសជាតិឈីស និងម៉ាហ្គារីន ឬប្រេងបន្លែដែលមានខ្លាញ់បំប្លែង ព្រោះសម្បូរទៅដោយខ្លាញ់ឆ្អែត ខ្លាញ់បំប្លែង និងសូដ្យូម ដែលអាចបង្កើនកូឡេស្តេរ៉ុលអាក្រក់ជំរុញការកកកុញបន្ទះខ្លាញ់ក្នុងសរសៃឈាម និងបង្កើនហានិភ័យជំងឺបេះដូង។
ជំនួសមកវិញ គួរជ្រើសរើសអាហារសម្បូរជាតិសរសៃ បន្លែ និងខ្លាញ់ល្អ ដើម្បីជួយថែរក្សាសុខភាពបេះដូង៕