យោងតាមការចុះផ្សាយពីប្រភពបរទេស ការឡើងទម្ងន់ភ្លាមៗក្នុងរយៈពេល ១-២ថ្ងៃ មិនចាំបាច់មានន័យថាឡើងខ្លាញ់នោះទេ។
វាអាចបណ្តាលមកពី ការហាត់ប្រាណធ្វើឱ្យសាច់ដុំរក្សាទឹក ការមករដូវ ការញ៉ាំអាហារច្រើនជាងធម្មតា ឬការទទួលទានអាហារប្រៃពេក ដែលធ្វើឱ្យរាងកាយរក្សាទឹកបណ្តោះអាសន្ន និងធ្វើឱ្យទម្ងន់កើនឡើង៕