យោងតាមការចុះផ្សាយពីប្រភពបរទេស មានមនុស្សប្រើដៃឆ្វេងប្រមាណតែ ១០% នៃប្រជាជនពិភពលោក។
អ្នកវិទ្យាសាស្ត្រជឿថា បាតុភូតនេះអាចពាក់ព័ន្ធនឹងកត្តាហ្សែន ស្ថានភាពទារកក្នុងផ្ទៃ មុខងារអ័រម៉ូន និងការវិវត្តរបស់មនុស្ស។
ទោះប្រឈមនឹងការលំបាកខ្លះៗក្នុងជីវិតប្រចាំថ្ងៃក៏ដោយ ការសិក្សាមួយចំនួនបង្ហាញថា អ្នកប្រើដៃឆ្វេងអាចមានការចងចាំល្អ មានភាពច្នៃប្រឌិតខ្ពស់ និងពូកែក្នុងការលេងកីឡាមួយចំនួន៕