យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញនៅចក្រភពអង់គ្លេសព្រមានថា ការកាត់ស្ករចេញពីរបបអាហារទាំងស្រុង មិនជួយសម្រកទម្ងន់ឡើយ ហើយអាចប៉ះពាល់ដល់សុខភាពពោះវៀន ការរំលាយអាហារ និងធ្វើឱ្យឃ្លានញឹកញាប់។
ដើម្បីសម្រកទម្ងន់ប្រកបដោយសុវត្ថិភាព គួរទទួលទានកាបូអ៊ីដ្រាត និងស្ករធម្មជាតិពីផ្លែឈើ បន្លែ និងទឹកដោះគោក្នុងកម្រិតសមស្រប ខណៈកំណត់ការទទួលទាន ស្ករបន្ថែម ឱ្យស្ថិតក្នុងកម្រិតដែលអង្គការសុខភាពពិភពលោកណែនាំ៕