យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតព្រមានថា រោគសញ្ញាមួយចំនួនដែលកើតឡើងពេលទទួលទានអាហារ អាចជាសញ្ញាដំបូងនៃជំងឺមហារីកប្រព័ន្ធរំលាយអាហារ។
សញ្ញាទាំង ៤ រួមមាន ក្អួត ឬចង្អោរញឹកញាប់ពេលបរិភោគ ពិបាកលេប ឬឈឺទ្រូងពេលលេប អារម្មណ៍ថាអាហារមានរសជាតិ ឬក្លិនខុសធម្មតា និងឈឺពោះ ឬហើមពោះភ្លាមៗបន្ទាប់ពីញ៉ាំឆ្អែត។ អ្នកជំនាញបញ្ជាក់ថា រោគសញ្ញាទាំងនេះមិនមែនសុទ្ធតែបញ្ជាក់ថាមានជំងឺមហារីកទេ ប៉ុន្តែប្រសិនបើកើតឡើងជាបន្តបន្ទាប់ ឬអូសបន្លាយយូរ គួរប្រញាប់ទៅពិនិត្យសុខភាព ដើម្បីរកមូលហេតុ និងព្យាបាលបានទាន់ពេលវេលា៕