យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសុខាភិបាលឱ្យដឹងថា ការប្រែប្រួលមួយចំនួននៅលើដៃអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរ រួមទាំងជំងឺមហារីកផងដែរ។
សញ្ញាទាំងនោះមាន៖ ប្រជ្រុយ ឬស្នាមខ្មៅក្រោមក្រចកប្រែប្រួលខុសធម្មតា សរសៃឈាមរាងសំណាញ់ពីងពាង ម្រាមដៃរាងដំបង ស្នាមហើម ឬឈឺម្រាមដៃ និងស្បែកដៃឡើងពណ៌លឿងខុសធម្មតា។
ទោះជាយ៉ាងណា វេជ្ជបណ្ឌិតបញ្ជាក់ថា សញ្ញាទាំងនេះមិនមែនមានន័យថា កើតជំងឺមហារីកជាក់លាក់ទេ ប៉ុន្តែប្រសិនបើមានរោគសញ្ញាបន្តយូរ ឬកាន់តែធ្ងន់ធ្ងរ គួរប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ ដើម្បីរកមូលហេតុ និងព្យាបាលទាន់ពេលវេលា៕