យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយលើមនុស្សជិត ៤ម៉ឺននាក់ រយៈពេលជាមធ្យម ១០ឆ្នាំ បានរកឃើញថា ការផឹកកាហ្វេនៅពេលព្រឹក អាចបន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ព្រមទាំងបន្ថយហានិភ័យស្លាប់ស្ទើរគ្រប់មូលហេតុ។
កាហ្វេក៏អាចជួយការពារបេះដូង ខួរក្បាល ថ្លើម កាត់បន្ថយហានិភ័យទឹកនោមផ្អែមប្រភេទទី២ និងអាចរួមចំណែកពន្យារអាយុជីវិត ប្រសិនបើទទួលទានក្នុងបរិមាណសមរម្យ និងជៀសវាងផឹកនៅពេលល្ងាច ឬយប់៕