យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញលើកឡើងថា កុមារដែល ខ្វះភាពឯករាជ្យ ពឹងផ្អែកលើឪពុកម្តាយគ្រប់រឿង និង តែងបន្ទោសអ្នកដទៃ ឬកាលៈទេសៈនៅពេលមានកំហុស អាចពិបាកសម្របខ្លួននឹងសង្គម និងការងារនាពេលអនាគត។
ឪពុកម្តាយគួរបណ្តុះកូនឱ្យចេះធ្វើកិច្ចការដោយខ្លួនឯង ទទួលខុសត្រូវ និងរៀនពីកំហុស ដើម្បីកសាងជំនាញជីវិត និងបង្កើនឱកាសជោគជ័យពេលធំឡើង៕