យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភលើកឡើងថា អាហារសាមញ្ញ និងតម្លៃសមរម្យចំនួន ៤ មុខ រួមមាន ខ្ទឹមស ល្ពៅ ដំឡូងឈាមមាន់ និងពោត សម្បូរវីតាមីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយទ្រទ្រង់សុខភាព កាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃ។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា មិនមានអាហារណាមួយជាឱសថអស្ចារ្យ ឬអាចកំណត់អាយុវែងបានឡើយ ដោយការទទួលទានអាហារចម្រុះ រួមជាមួយការហាត់ប្រាណ គេងគ្រប់គ្រាន់ និងរស់នៅប្រកបដោយសុខភាពល្អ ទើបជាកត្តាសំខាន់សម្រាប់សុខភាពរយៈពេលវែង៕