យោងតាមការចុះផ្សាយពីប្រភពបរទេស ត្រីរ៉ស់ ជាប្រភេទត្រីទឹកសាបដែលសម្បូរទៅដោយប្រូតេអ៊ីន អូមេហ្គា-៣ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ។
តាមវេជ្ជសាស្ត្របុរាណ ត្រីរ៉ស់ត្រូវបានគេប្រើជាអាហារជំនួយសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយសម្រាល ដើម្បីជួយបំប៉នរាងកាយ និងគាំទ្រការបង្កើនទឹកដោះម្តាយ។ ចំណែកបុរស ត្រីនេះក៏ផ្តល់សារធាតុចិញ្ចឹមដូចជា ស័ង្កសី សេលេញ៉ូម និងអូមេហ្គា-៣ ដែលជួយទ្រទ្រង់សុខភាពបន្តពូជ បេះដូង និងឆ្អឹង។
អ្នកជំនាញណែនាំឱ្យទទួលទានត្រីឆ្អិនល្អ ១–២ ដងក្នុងមួយសប្តាហ៍ និងជ្រើសរើសវិធីចម្អិនដូចជា ស្ងោរ ចំហុយ ឬធ្វើស៊ុប ជំនួសការចៀន ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពកាន់តែប្រសើរ៕