យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ត្រីម្នាក់នៅប្រទេសចិន បានកើតអាការៈបន្ទោបង់មានឈាម បន្ទាប់ពីប្រើបំពង់បឺតកែវអស់រយៈពេលជាច្រើនខែ។
ក្រោយពិនិត្យ នាងបានរកឃើញថា បំពង់បឺតមានស្នាមបែកតូចៗ ដែលអាចបណ្តាលឱ្យកម្ទេចកែវលាយចូលក្នុងភេសជ្ជៈ និងធ្វើឱ្យរបួសបំពង់រំលាយអាហារ។
អ្នកជំនាញណែនាំឱ្យពិនិត្យបំពង់បឺតមុនប្រើ រំលាយចោលភ្លាមៗប្រសិនបើមានស្នាមប្រេះ ឬបែក និងជ្រើសរើសផលិតផលដែលមានគុណភាព ដើម្បីធានាសុវត្ថិភាព ខណៈការរស់នៅបែបបរិស្ថានបៃតងគួរតែអមជាមួយការប្រើប្រាស់ប្រកបដោយសុវត្ថិភាព៕