យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបានឱ្យដឹងថា ក្លិនខ្ទឹមបារាំង និងខ្ទឹមស អាចជួយបណ្តេញកណ្ដុរចេញពីផ្ទះបានតាមបែបធម្មជាតិ ព្រោះកណ្ដុរមិនចូលចិត្តក្លិនខ្លាំងទាំងនេះ។
គេអាចដាក់ខ្ទឹមបារាំងស្រស់ ឬលាយជាមួយម្រេច ម្សៅម្ទេស ម្សៅសូដា ទឹកក្រូចឆ្មារ និងស្ករ រួចដាក់នៅតាមជ្រុងផ្ទះ ឬកន្លែងដែលកណ្ដុរចេញចូល។
ទោះជាយ៉ាងណា វិធីនេះមិនធានាប្រសិទ្ធភាព ១០០% នោះទេ ហើយត្រូវផ្លាស់ប្តូរខ្ទឹមបារាំងជាប្រចាំ ដើម្បីជៀសវាងការរលួយ។ ប្រសិនបើកណ្ដុរមានចំនួនច្រើន គួរប្រើវិធានការគ្រប់គ្រងសត្វល្អិតបន្ថែម៕