យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសុខាភិបាលព្រមានថា ការទទួលទានអាហារមួយចំនួនជាប្រចាំអាចបង្កើនហានិភ័យកើតជំងឺមហារីក ដោយសារសារធាតុពុលដែលបំផ្លាញកោសិកាក្នុងរយៈពេលវែង។
អាហារទាំង ៦ មុខរួមមាន សាច់កែច្នៃ (សាច់ក្រក ហាំ បេកុន) អាហារមានផ្សិត អាហារ និងភេសជ្ជៈក្តៅលើស ៦៥°C អាហារផ្អែមខ្លាំង អាហារប្រៃ-ជ្រក់ និងអាហារអាំង ឬចៀនកម្ដៅខ្ពស់។ ដើម្បីកាត់បន្ថយហានិភ័យ គួរជ្រើសរើសអាហារស្រស់ ចម្អិនដោយស្ងោរ ឬចំហុយ បន្ថយជាតិស្ករ និងអំបិល ហើយបោះចោលអាហារដែលមានផ្សិតភ្លាមៗ៕