យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់នៅប្រទេសចិន បានពុកធ្មេញដល់ទៅ ១៥ ដើម ដោយសារទម្លាប់ផឹកភេសជ្ជៈផ្អែមមានហ្គាសជារៀងរាល់ថ្ងៃ និងមិនសម្អាតធ្មេញបានត្រឹមត្រូវ។
វេជ្ជបណ្ឌិតបញ្ជាក់ថា ជាតិអាស៊ីត និងជាតិស្ករក្នុងភេសជ្ជៈទាំងនេះ អាចបំផ្លាញស្រទាប់អេណាមែលធ្មេញ និងជំរុញការលូតលាស់របស់បាក់តេរី បង្កឱ្យពុកធ្មេញយ៉ាងឆាប់រហ័ស។
អ្នកជំនាញណែនាំឱ្យកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម លាងមាត់ដោយទឹកក្រោយផឹក រង់ចាំប្រហែល ១៥ នាទីមុនដុសធ្មេញ និងពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ ខែម្តង៕