យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញសុខាភិបាលព្រមានថា ភាពមិនប្រក្រតីខ្លះៗពេលគេង អាចជាសញ្ញាដំបូងនៃបញ្ហាសុខភាពធ្ងន់ធ្ងរ មិនគួរមើលរំលង។
រោគសញ្ញាទាំង ៥ រួមមាន ស្រមុកខ្លាំង និងផ្អាកដង្ហើម ភ្ញាក់ពីដំណេកដោយសារពិបាកដកដង្ហើម ភ្ញាក់នៅចន្លោះម៉ោង ៣–៥ ទៀបភ្លឺហើយគេងលែងលក់ នោមលើសពី ២ ដងក្នុងមួយយប់ និងស្ពឹក ឬឈឺដៃជើងពេលគេង។
ទោះជាយ៉ាងណា រោគសញ្ញាទាំងនេះមិនមែនសុទ្ធតែបញ្ជាក់ថាមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែប្រសិនបើកើតឡើងញឹកញាប់ ឬអូសបន្លាយយូរ គួរទៅពិនិត្យសុខភាព ដើម្បីរកមូលហេតុ និងព្យាបាលបានទាន់ពេលវេលា៕