យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយលើអ្នកជំងឺមហារីកថ្លើម ៤២២ នាក់ បានរកឃើញកត្តារួមសំខាន់ៗចំនួន ៦ ដែលអាចបង្កើនហានិភ័យកើតជំងឺនេះ រួមមាន៖
ការឆ្លងវីរុសរលាកថ្លើមប្រភេទ B ឬ C ការផឹកគ្រឿងស្រវឹងជាប្រចាំ ជំងឺខ្លាញ់រុំថ្លើមដោយសារបញ្ហាមេតាបូលីស ការទទួលទានអាហារមានជាតិពុលអាហ្វ្លាតុកស៊ីន ពីអាហារដែលមានផ្សិត ទម្លាប់គេងយប់ជ្រៅ និងខ្វះលំហាត់ប្រាណ ព្រមទាំងមិនបានធ្វើតេស្តស្វែងរកជំងឺសម្រាប់អ្នកមានហានិភ័យខ្ពស់។
អ្នកជំនាញណែនាំឱ្យរក្សាទម្ងន់សមស្រប កាត់បន្ថយគ្រឿងស្រវឹង ការពារនិងព្យាបាលជំងឺរលាកថ្លើមឱ្យបានត្រឹមត្រូវ បរិភោគអាហារមានសុវត្ថិភាព ហាត់ប្រាណជាប្រចាំ និងពិនិត្យសុខភាពទៀងទាត់ ដើម្បីបង្កើនឱកាសរកឃើញជំងឺនៅដំណាក់កាលដំបូង៕