យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសវ័យ ៥០ ឆ្នាំម្នាក់នៅប្រទេសចិន បានធ្លាក់ខ្លួនឈឺធ្ងន់រហូតខូចថ្លើម និងតម្រងនោមស្រួចស្រាវ បន្ទាប់ពីញ៉ាំបាយឆាដែលធ្វើពីបាយកក។
វេជ្ជបណ្ឌិតបញ្ជាក់ថា មូលហេតុបណ្តាលមកពីបាក់តេរីដែលអាចបង្កើតជាតិពុលមិនងាយបាត់បង់ដោយការកម្ដៅ ទោះបាយត្រូវបានឆាឡើងវិញក៏ដោយ។
អ្នកជំនាញណែនាំឱ្យទុកបាយនៅក្នុងទូទឹកកកមិនលើស ២៤ ម៉ោង កុំទុកនៅសីតុណ្ហភាពធម្មតាលើស ២ ម៉ោង ហើយគួរកម្ដៅតែម្តងមុនទទួលទាន ដើម្បីកាត់បន្ថយហានិភ័យពុលអាហារ៕