យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាជារឿងធម្មជាតិ ប៉ុន្តែការប្រព្រឹត្តរឿងលើគ្រែក្នុងពេលវេលាមិនស្រួល អាចបំផ្លាញសម្រស់ និងបង្ករោគដល់ស្ត្រីយ៉ាងខ្លាំង។
ពេលវេលាទីមួយគឺការរួមរ័កទើបតែអស់រដូវភ្លាមៗ។ ភ្នាសស្បូនទើបរបកនិងកំពុងស្តារឡើងវិញ ដូច្នេះការរួមរ័កលឿនពេកងាយឆ្លងមេរោគ រលាកអាងត្រគាក និងធ្វើឱ្យស្ត្រីអស់កម្លាំងកម្រិតធ្ងន់។
ពេលវេលាទីពីរគឺពេលស្រវឹងឬស្រូបជាតិអាល់កុលច្រើន។ ជាតិស្រាធ្វើឱ្យប្រព័ន្ធសរសៃប្រសាទតានតឹង ស្ងួតទ្វារមាសឈឺចាប់ និងប៉ះពាល់ដល់អ័រម៉ូន ព្រមទាំងអូសបន្លាយភាពនឿយហត់។
ពេលវេលាទីបីគឺពេលកាយវិញ្ញាណនិងស្មារតីមិនព្រមព្រៀង។ ការបង្ខំចិត្តបំពេញកាតព្វកិច្ចទាំងកម្លាំងទ្រុឌទ្រោម ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ឈឺក្បាល និងចុះអន់ថយអ័រម៉ូនយ៉ាងឆាប់រហ័ស៕