យោងតាមការចុះផ្សាយពីប្រភពបរទេស ការទុកចៅឱ្យម៉ាក់ក្មេកមើលបានក្លាយជាទម្លាប់ពេញនិយមក្នុងគ្រួសារបច្ចុប្បន្ន ដោយសារកត្តាសំខាន់ៗ។
ចំណុចទីមួយគឺក្ដីស្រឡាញ់ផ្ដោតលើកូនស្រី។ មិនដូចយាយខាងប្រុសដែលមើលចៅដោយទំនួលខុសត្រូវក្នុងត្រកូលទេ ម៉ាក់ក្មេកមើលចៅព្រោះអាណិតកូនស្រីដែលទើបឆ្លងទន្លេនឿយហត់ និងមិនចង់ឱ្យកូនពិបាកចិត្តពេលរស់នៅផ្ទះស្វាមី។
ចំណុចទីពីរគឺការរំលាយជម្លោះ។ ការរស់នៅជាមួយម៉ាក់ក្មេកជួយកាត់បន្ថយការទាស់ទែងគ្នារឿងវិធីសាស្ត្រចិញ្ចឹមកូន ព្រោះកូនស្រីអាចបញ្ចេញយោបល់ ឬនិយាយត្រង់ៗដោយមិនបាច់ក្រែងចិត្តច្រើន។
ចំណុចទីបីគឺការយល់ចិត្តនិងចេះយោគយល់។ ម៉ាក់ក្មេកភាគច្រើនមិនរឹងរូសដាក់សម្ពាធ ឬលូកដៃជ្រៅពេកក្នុងជីវិតគ្រួសារកូនឡើយ គឺសុខចិត្តកែប្រែទម្លាប់ចាស់ៗដើម្បីជួយសម្រាលទុក្ខកូនស្រីតែប៉ុណ្ណោះ។
អត្ថន័យដ៏ជ្រាលជ្រៅនេះបង្ហាញថា ពីក្រោយភាពនឿយហត់របស់យាយក្នុងការមើលចៅ គឺជាតំណាងនៃសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះកូនស្រី ដែលកូនៗមិនត្រូវចាត់ទុកជារឿងធម្មតានោះឡើយ៕