យោងតាមការចុះផ្សាយពីប្រភពបរទេស សាស្ត្រាចារ្យផ្នែកអប់រំដ៏ល្បីឈ្មោះមួយរូបបានលើកឡើងថា ម្តាយដែលល្អមិនចាំបាច់ត្រូវតែល្អឥតខ្ចោះគ្រប់រឿងនោះទេ ប៉ុន្តែប្រសិនបើអ្នកអាចអនុវត្តបានត្រឹមតែ ៣ ក្នុងចំណោម ៥ ចំណុចខាងក្រោមនេះ ក៏អ្នកនៅតែជាម្តាយដ៏អស្ចារ្យសម្រាប់កូនដែរ។
ចំណុចទាំងនោះរួមមាន៖ ការទុកទុក្ខកង្វល់ពីការងារនៅក្រៅផ្ទះដើម្បីបង្កើតបរិយាកាសកក់ក្តៅសម្រាប់កូន, ការឱ្យតម្លៃនិងកោតសរសើរចំពោះរាល់ជោគជ័យតូចតាចរបស់កូន, ការចេះធ្វើជាម្តាយដែល “មិនចេះអ្វីទាំងអស់” ដើម្បីលើកទឹកចិត្តឱ្យកូនចេះស្វែងរកចម្លើយដោយខ្លួនឯង, ការរក្សាភាពស្ងប់ស្ងាត់នៅពេលកូនជួបបរាជ័យ ដើម្បីបង្រៀនកូនពីរបៀបដោះស្រាយបញ្ហា និងការចេះយល់ចិត្តចំពោះការភ័យខ្លាចរបស់កូនជំនួសការស្តីបន្ទោស។
ការអនុវត្តទង្វើទាំងនេះនឹងជួយឱ្យកូនរបស់អ្នកធំធាត់ក្នុងបរិយាកាសពោរពេញដោយក្តីស្រលាញ់ ការជឿជាក់ និងភាពវិជ្ជមាន ដែលវាមានតម្លៃជាងការប្រឹងប្រែងធ្វើជាម្តាយដ៏ល្អឥតខ្ចោះទៅទៀត៕