យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រោយពេលរួមភេទ ស្ត្រីជាច្រើនតែងមានទម្លាប់មួយចំនួនដោយយល់ថាវាជួយឱ្យមានអនាម័យ ប៉ុន្តែផ្ទុយទៅវិញវាអាចបង្កគ្រោះថ្នាក់ដល់ស្បូនយ៉ាងធ្ងន់ធ្ងរ។
ដើម្បីការពារសុខភាពមាតា ស្ត្រីគួរចៀសវាងការប្រើក្រដាសអនាម័យជូតសម្អាតដោយផ្ទាល់ព្រោះវាអាចនាំមេរោគចូល ឬបន្សល់ទុកកម្ទេចក្រដាសដែលបង្កការរលាក។ ទីពីរគឺការបញ្ចេញខ្លួនឱ្យត្រូវខ្យល់ត្រជាក់ពីម៉ាស៊ីនត្រជាក់ ឬកង្ហាល់ភ្លាមៗ ដែលអាចធ្វើឱ្យស្បូនឆ្លងមេរោគត្រជាក់ និងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ។ ទីបីគឺការងូតទឹកភ្លាមៗ ដែលបង្កគ្រោះថ្នាក់ដល់ចង្វាក់បេះដូង និងធ្វើឱ្យជាតិសំណើមជ្រាបចូលក្នុងខ្លួននៅពេលដែលរន្ធញើសកំពុងបើក។
ជំនួសមកវិញ អ្នកគួររង់ចាំពី ១០ ទៅ ១៥ នាទីឱ្យរាងកាយត្រឡប់មករកភាពធម្មតាវិញ រួចសម្អាតដោយទឹកក្តៅឧណ្ហៗថ្នមៗ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពស្បូនរបស់អ្នក៕