យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះទុរេនសម្បូរជាតិស្ករ និងកាឡូរីខ្ពស់មែន ប៉ុន្តែវាមិនមែនជាផ្លែឈើអាក្រក់ឡើយ។ វាមានផ្ទុកវីតាមីនក្រុម B សារធាតុរ៉ែ និងប្រូតេអ៊ីនរុក្ខជាតិ ដែលផ្តល់ថាមពល និងជំនួយដល់អារម្មណ៍ឱ្យស្រស់ស្រាយ ដែលស័ក្តិសមបំផុតសម្រាប់អ្នកធ្វើការហត់នឿយខ្លាំង។
យ៉ាងណាមិញ អ្នកមានបញ្ហាជាតិស្ករ ឬអ្នកចង់សម្រកទម្ងន់ គួរកំណត់បរិមាណឱ្យបានត្រឹមត្រូវ។ អ្នកជំនាញបញ្ជាក់ថា សុខភាពមិនរងផលប៉ះពាល់ពីការញ៉ាំទុរេននោះទេ ប្រសិនបើអ្នកចេះញ៉ាំក្នុងកម្រិតសមល្មម គឺចន្លោះពី ២ ទៅ ៣ ដុំល្មមក្នុងមួយថ្ងៃ ដោយញ៉ាំផ្លែស្រស់ចម្រុះមុខ និងរក្សាទម្លាប់អាហារូបត្ថម្ភឱ្យមានតុល្យភាព៕