យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាមិនទាន់មានការសិក្សាសន្និដ្ឋានច្បាស់លាស់ថាផ្លែស្រកានាគជាថ្នាំពង្រឹងសមត្ថភាពផ្លូវភេទដោយផ្ទាល់ក៏ដោយ ប៉ុន្តែអ្នកជំនាញសុខភាពបានរកឃើញថាវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដែលគាំទ្រដល់មុខងារនេះដោយប្រយោល។
ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលជួយកាត់បន្ថយការរលាក និងធ្វើឱ្យសរសៃឈាមរីកធំ ដែលជាកត្តាសំខាន់សម្រាប់លំហូរឈាមទៅកាន់សរីរាង្គ។ ម៉ាញ៉េស្យូមដែលមានក្នុងផ្លែឈើនេះជួយរក្សាកម្រិតតេស្តូស្តេរ៉ូនឱ្យមានតុល្យភាព និងជួយឱ្យសាច់ដុំសម្រាកល្អ។ លើសពីនេះ ជាតិដែកក្នុងផ្លែស្រកានាគជួយកាត់បន្ថយភាពអស់កម្លាំង និងបង្កើនថាមពល រីឯវីតាមីន C ជួយកាត់បន្ថយស្ត្រេស ដែលសុទ្ធតែជាកត្តាជំរុញឱ្យជីវិតផ្លូវភេទកាន់តែប្រសើរ។
ដូច្នេះ ការបញ្ចូលផ្លែស្រកានាគទៅក្នុងរបបអាហារដែលមានតុល្យភាព គឺជាជម្រើសដ៏ល្អមួយដើម្បីទ្រទ្រង់សុខភាពផ្លូវភេទ និងសុខភាពទូទៅរបស់អ្នក៕