យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់ការបកសំបកសណ្តែកដីឆៅ អ្នកគួរត្រាំវាជាមួយទឹកពុះប្រហែល ៣ ទៅ ៥ នាទី ដើម្បីឱ្យសំបករបូតចេញយ៉ាងងាយស្រួលដោយការប្រើម្រាមដៃគាបថ្នមៗ។
ចំណែកឯសណ្តែកដីលីងឆ្អិន ដែលមានសំបកស្រួយស្រាប់ អ្នកអាចដាក់វាក្នុងដបកែវ ឬកំប៉ុងប្លាស្ទិកដែលបិទជិត រួចក្រឡុកយ៉ាងខ្លាំងរយៈពេល ១០ ទៅ ១៥ វិនាទី ដើម្បីប្រើកម្លាំងបុកទង្គិចធ្វើឱ្យសំបករបូតចេញ។ ប្រសិនបើមានបរិមាណច្រើន អ្នកអាចដាក់សណ្តែកក្នុងថង់សំណាញ់ ឬកន្សែងក្រាស់ រួចត្រដុសនិងសង្កត់ដោយដៃលើតុប្រហែល ១ នាទី នោះសំបកនឹងរបូតចេញអស់។ បន្ទាប់ពីបកសំបករួច អ្នកអាចយកសណ្តែកទៅដាក់នៅមុខកង្ហាល់ដែលបើកកម្រិតតិចៗ រួចចាក់ចុះឡើងៗ ដើម្បីឱ្យខ្យល់ផ្លុំសំបកស្រាលៗឱ្យហើរចេញអស់ ដោយនៅសល់តែគ្រាប់សណ្តែកស្អាតៗក្នុងកញ្ច្រែងប៉ុណ្ណោះ៕