យោងតាមការចុះផ្សាយពីប្រភពបរទេស ស្បែកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពខាងក្នុង។ នៅពេលដែលតម្រងនោមមានបញ្តាមិនអាចច្រោះជាតិពុលបានល្អ វានឹងធ្វើឱ្យកាកសំណល់កកកុញក្នុងឈាម និងបង្កជាសញ្ញាព្រមាននៅលើស្បែកដូចជា៖
ស្បែកស្ងួតខុសប្រក្រតីនិងគ្រើមដោយសារក្រពេញញើសដំណើរការថយចុះ។
ស្បែកស្រអាប់ឬឡើងពណ៌ខ្មៅជាំដោយសារជាតិពុលមិនត្រូវបានបណ្តេញចេញ។
រមាស់ស្បែករ៉ាំរ៉ៃជាពិសេសនៅពេលយប់រំខានដល់ដំណេក។
មានស្នាមអេះនិងកោសរលាត់ពេញខ្លួនដោយសារការទ្រាំនឹងភាពរមាស់មិនបាន។
ពណ៌ស្បែកប្រែប្រួលស្លេកលឿង ឬឡើងពណ៌ប្រផេះក្រមៅ។
ឡើងក្រហមរមាស់ខ្លាំងនិងលេចឡើងជាំ។
រោគសញ្ញាទាំងនេះទាមទារឱ្យអ្នកប្រញាប់ទៅពិនិត្យមុខងារតម្រងនោម ប្រសិនបើវាកើតឡើងអូសបន្លាយពេលយូរ៕