យោងតាមការចុះផ្សាយពីប្រភពបរទេស រដូវក្ដៅជាពេលដែលតម្រងនោមធ្វើការនឿយហត់។ អ្នកអាចការពារ និងស្ដារមុខងារតម្រងនោមដោយងាយស្រួល តាមរយៈការទទួលទានអាហារទាំង ៥ ប្រភេទនេះជាប្រចាំ។
សណ្ដែកខ្មៅជួយជួសជុលកោសិកា និងសម្រួលចរន្តឈាម ដែលល្អបំផុតគឺការផឹកទឹកសណ្ដែកលីងមិនផ្អែម។
ផ្សិតត្រចៀកកណ្ដុរជួយកាត់បន្ថយកូឡេស្តេរ៉ុល និងបន្សុទ្ធកាកសំណល់។
ល្ងខ្មៅជួយប្រឆាំងភាពចាស់នៃតម្រងនោម និងបំប៉នឈាម។
អង្ករសំរូបខ្មៅជួយទប់លំនឹងជាតិអាស៊ីត និងការពារការកកើតក្រួស។
ផ្លែពុទ្រាខ្មៅជួយបន្សាបជាតិពុលក្នុងឈាម និងការពារភ្នាសតម្រងនោម៕