យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាឃាតករស្ងៀមស្ងាត់មួយ ប៉ុន្តែស្ថិតក្នុងកម្រិតដែលអាចបង្ការបានរហូតដល់ ៨០ភាគរយតាមរយៈការកែប្រែរបៀបរស់នៅ។ គ្រូពេទ្យឯកទេសបានសង្កត់ធ្ងន់លើទម្លាប់អាក្រក់ទាំង ៧ ដែលត្រូវជៀសវាងដាច់ខាត។
ការរស់នៅបែបស្ដូកស្ដឹងកង្វះការធ្វើចលនាដែលបណ្ដាលឱ្យស្ទះសរសៃឈាមនិងកកកុញកំណកខ្លាញ់។ ការបណ្តោយឱ្យលើសសម្ពាធឈាមដោយមិនខ្វល់ខ្វាយដែលជាកត្តាគ្រោះថ្នាក់ចម្បង។ ការមិនព្រមទៅពិនិត្យសុខភាពនិងពិនិត្យឈាមជាប្រចាំព្រោះជំងឺនេះច្រើនតែគ្មានរោគសញ្ញាឱ្យដឹងមុន។ ការជក់បារីដែលធ្វើឱ្យសរសៃឈាមរួមតូចនិងរារាំងចរន្តឈាមទៅចិញ្ចឹមខួរក្បាល។ ការទទួលទានគ្រឿងស្រវឹងលើសកម្រិតកំណត់ដែលបង្កើនហានិភ័យនៃជំងឺបេះដូងនិងដាច់សរសៃឈាម។ ការមិនរឹតបន្តឹងរបបអាហារដោយបណ្តោយខ្លួនញ៉ាំប្រៃ ផ្អែម និងខ្លាញ់ឆ្អែតច្រើនពេក។ ការព្រងើយកន្តើយចំពោះការព្យាបាលនិងមិនស្វែងយល់ពីសញ្ញាព្រមាននៃជំងឺដាច់សរសៃឈាម៕