យោងតាមការចុះផ្សាយីប្រភពបរទេស ការកក់សក់ឱ្យបានត្រឹមត្រូវនិងមានសុខភាពល្អ គឺត្រូវចាប់ផ្តើមពីការសិតសក់ពេលស្ងួតមុនពេលកក់ដើម្បីកុំឱ្យសក់ជំពាក់ព័ន្ធគ្នា។
ពេលកក់ត្រូវប្រើទឹកក្តៅល្មម បង្កើតពពុះក្នុងបាតដៃមុននឹងលាបលើគល់សក់ ហើយម៉ាស្សាថ្នមៗ។ ពេលលាងជម្រះត្រូវសើយសក់ឱ្យសព្វ រួចលាបក្រែមបន្ទន់ត្រង់កណ្តាលដល់ចុងសក់ ចៀសវាងប៉ះស្បែកក្បាល។ ក្រោយពេលកក់រួច ត្រូវយកកន្សែងទន់ៗជ្រប់ថ្នមៗដើម្បីកុំឱ្យសក់ជ្រុះ ហើយសិតសក់ពីចុងឡើងលើ។
ចំពោះដងនៃការកក់ គឺអាស្រ័យលើស្ថានភាពនៃស្បែកក្បាលម្នាក់ៗ ដើម្បីរក្សាភាពស្អាតនិងកាត់បន្ថយជាតិប្រេង៕