យោងតាមការចុះផ្សាយីប្រភពបរទេស ការទទួលទានអាហារពេលព្រឹកមិនត្រឹមត្រូវជាប្រចាំអាចប៉ះពាល់ដល់សុខភាពរយៈពេលវែង។
អាហារទាំង ៣ ប្រភេទនោះរួមមានអាហារបំពងនិងចៀន ដែលត្រូវបានកែច្នៃនៅកម្ដៅខ្ពស់បង្កើតជាសារធាតុដែលអាចបង្កមហារីកនិងបណ្ដាលឱ្យរលាករ៉ាំរ៉ៃក្នុងរាងកាយ។ បន្ថែមពីនេះ សាច់កែច្នៃស្រាប់ដូចជាសាច់ក្រកនិងសាច់ក្រហមកែច្នៃ ត្រូវអង្គការសុខភាពពិភពលោកចាត់ថ្នាក់ជាភ្នាក់ងារបង្កមហារីក ព្រមទាំងបង្កើនហានិភ័យនៃជំងឺបេះដូង។ ជាងនេះទៅទៀត ការទទួលទានអាហារសល់ពីពេលយប់យកមកកម្ដៅច្រើនដងធ្វើឱ្យបាត់បង់ជីវជាតិ និងងាយបង្កជាសារធាតុពុលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។
ដើម្បីសុខភាពល្អ គួរងាកមកទទួលទានអាហារពេលព្រឹកដែលសំបូរទៅដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនធម្មជាតិជំនួសវិញ៕