យោងតាមការចុះផ្សាយីប្រភពបរទេស ទម្លាប់សុខភាពចំនួន ៤ ដែលមនុស្សភាគច្រើនយល់ថាជាទម្លាប់ល្អ ប៉ុន្តែតាមពិតទៅវាបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រព័ន្ធសរសៃឈាម ជាពិសេសនៅពេលយប់។
ការផឹកទឹកខុសវិធីដោយការផឹកទឹកក្នុងបរិមាណច្រើនពេកភ្លាមៗជិតម៉ោងចូលគេង បង្កើនបន្ទុកលើបេះដូង តម្រងនោមក៏ដូចជាសរសៃឈាម។
ការសេពគ្រឿងស្រវឹងដើម្បីបំបាត់កម្តៅឬងាយស្រួលគេង ធ្វើឱ្យបេះដូងលោតញាប់និងកន្ត្រាក់សរសៃឈាមភ្លាមៗនៅពេលជាតិអាល់កុលថយចុះ ដែលជាហេតុនាំឱ្យសម្ពាធឈាមឡើងខ្ពស់និងកកឈាម។
ការជក់បារីមុនពេលចូលគេងបញ្ចេញសារធាតុនីកូទីនបំផ្លាញកោសិកាសរសៃឈាម បង្កើតជាបន្ទះខ្លាញ់ និងធ្វើឱ្យសរសៃឈាមបាត់បង់ភាពយឺត។
ការញ៉ាំអាហារពេលយប់ឬញ៉ាំអាហារជិតម៉ោងដេកធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការងារលើសកម្រិត ឈាមប្រមូលផ្ដុំនៅក្រពះ និងជំរុញការកើនឡើងជាតិខ្លាញ់ស្ទះតាមជញ្ជាំងសរសៃឈាមងាយឈានទៅរកជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាល៕