យោងតាមការចុះផ្សាយីប្រភពបរទេស បញ្ហាចាស់មុនអាយុបណ្តាលមកពីដំណើរការស្ករនិងអុកស៊ីតកម្មក្នុងរាងកាយ។
អ្នកជំនាញវេជ្ជសាស្ត្រជប៉ុនបានបង្ហាញកត្តាមាសទាំង៣ក្នុងអាហាររួមមានប្រូតេអ៊ីន ខ្លានិងសារធាតុអាស៊ីតដែលអាចទប់ស្កាត់ភាពចាស់និងកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ ការបន្ថែមជាតិអាស៊ីតដូចជាទឹកខ្មេះឬទឹកក្រូចឆ្មារទៅក្នុងអាហារ ឬការទទួលទានទឹកស៊ុបនិងទឹកដោះគោជូរមុនពេលញ៉ាំបាយ ជួយពន្យឺតការស្រូបយកជាតិស្ករនិងកម្ចាត់ជាតិពុលដែលបំផ្លាញកោសិកា។
ជាពិសេសការបន្ថែមទឹកខ្មេះក្នុងអាហារអាចជួយកាត់បន្ថយជាតិស្ករក្រោយពេលញ៉ាំបាយបានរហូតដល់ទៅ២៤%ដោយមិនចាំបាច់តមបាយឡើយ៕