យោងតាមការចុះផ្សាយីប្រភពបរទេស ទម្លាប់ក្នុងការចម្អិនអាហារនិងការរៀបចំផ្ទះបាយចំនួន ៦ ដែលមើលទៅហាក់ដូចជាស្អាតស្អំនិងជួយសន្សំសំចៃ ប៉ុន្តែបង្កគ្រោះថ្នាក់ដល់សុខភាពសមាជិកគ្រួសារទាំងមូលដោយស្មានមិនដល់។ ការលាងសាច់ឆៅផ្ទាល់នឹងទឹកក្បាលម៉ាស៊ីនបណ្ដាលឱ្យបាក់តេរីខ្ចាត់ខ្ចាយឆ្លងរាលដាល។ ការប្រើប្រាស់សម្ភារៈជ័រឬផ្លាស្ទិចដួសអាហារក្ដៅៗបញ្ចេញជាតិពុលនិងមីក្រូផ្លាស្ទិចចូលក្នុងអាហារ។
ការប្រើប្រាស់ប្រេងឆាសល់ដដែលៗបង្កើតជាសារធាតុក្ដៅបង្កមហារីកសួតនិងក្រពះ។ ការទុកដាក់សម្ភារៈចាស់ៗដូចជាក្ដារជ្រញ់និងចង្កឹះឈើចោលយូរថ្ងៃដុះផ្សិតពុល។ ទម្លាប់ស្ដាយរបស់ដោយកាត់កន្លែងផ្ដុំពុលឬដុះពន្លកចេញយកមកបរិភោគបន្តផ្ទុកជាតិពុលបំផ្លាញថ្លើម។
ចុងក្រោយគឺការមិនបើកម៉ាស៊ីនបឺតផ្សែងឬបិទវាភ្លាមៗក្រោយពេលចម្អិនរួចបណ្ដាលឱ្យស្រូបយកផ្សែងពុលប៉ះពាល់សួតនិងផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ៕