យោងតាមការចុះផ្សាយីប្រភពបរទេស ការអប់រំកូនឱ្យក្លាយជាមនុស្សល្អនិងពូកែ គឺអាស្រ័យលើការចង្អុលបង្ហាញនិងការគ្រប់គ្រងត្រឹមត្រូវពីឪពុកម្ដាយ មិនមែនបណ្ដោយតាមចិត្តនោះឡើយ។
មាតាបិតាត្រូវតែដាក់កំហិតនិងតាមដានលើចំណុចសំខាន់ៗចំនួនបី។ ទីមួយ គឺការគ្រប់គ្រងទម្លាប់ល្អតាំងពីតូច ដូចជាទម្លាប់ធ្វើកិច្ចការផ្ទះមុនពេលលេងជាដើម។ ទីពីរ គឺការកំណត់ច្បាប់ទម្លាប់ក្នុងគ្រួសារនិងសង្គម ដើម្បីបណ្ដុះស្មារតីចេះគោរពគ្នា ស្ដាប់បង្គាប់ និងរស់នៅប្រកបដោយសីលធម៌។ ទីបី គឺការដាក់កម្រិតព្រំដែនចំពោះទង្វើអវិជ្ជមាន ដោយមិនត្រូវអត់ឱនឱ្យដាច់ខាតលើរឿងខុសឆ្គងធ្ងន់ធ្ងរដូចជាការកុហកឬការបំពានអ្នកដទៃ។
ការរៀបចំមូលដ្ឋានគ្រឹះទាំងបីនេះតាំងពីកូននៅតូច នឹងជួយកសាងអនាគតកូនឱ្យក្លាយជាមនុស្សរឹងមាំនិងដើរបានស្រួលក្នុងសង្គម៕