យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាសាច់ទាំង ៣ ប្រភេទនេះត្រូវបានគេចាត់ទុកជាអាហារបំប៉នដ៏ឆ្ងាញ់និងមានតម្លៃអាហារូបត្ថម្ភខ្ពស់ ប៉ុន្តែការទទួលទានច្រើនហួសប្រមាណអាចបណ្តាលឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
ប្រភេទទីមួយគឺគ្រឿងក្នុងសត្វដូចជា ថ្លើម ក្រលៀន និងខួរ។ អាហារទាំងនេះមានផ្ទុកជាតិកូលេស្តេរ៉ុលកម្រិតខ្ពស់បំផុត ដែលជាកត្តាជំរុញឱ្យសរសៃឈាមរឹង និងបង្កើនហានិភ័យនៃការកកឈាមក្នុងខួរក្បាល។
ប្រភេទទីពីរគឺសាច់ជ្រូកជាប់ខ្លាញ់និងស្បែក។ ជាតិខ្លាញ់ឆ្អែតប្រភេទនេះធ្វើឱ្យថ្លាញ់ផលិតកូលេស្តេរ៉ុលអាក្រក់កាន់តែច្រើន លើសពីនេះទៅទៀតវាក៏បង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។
ប្រភេទទីបីគឺសាច់គោ ជាពិសេសសាច់ដែលកែច្នៃស្រាប់។ អង្គការសុខភាពពិភពលោកបានចាត់ថ្នាក់សាច់ក្រហមក្នុងក្រុមដែលអាចបង្កមហារីក ព្រមទាំងមានជាតិខ្លាញ់ឆ្អែតដែលបំផ្លាញសរសៃឈាម។
ដើម្បីសុខភាពល្អ អ្នកគួរកម្រិតការបរិភោគសាច់ទាំងនេះ ហើយងាកមកទទួលទានសាច់ស ដូចជាសាច់មាន់គ្មានស្បែក ឬត្រីសមុទ្រ ព្រមទាំងបន្លែបៃតងឱ្យបានច្រើន ដើម្បីការពារប្រព័ន្ធសរសៃឈាមនិងរាងកាយទាំងមូល៕