យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានកាហ្វេក្នុងកម្រិតសមស្របផ្តល់ផលល្អចំពោះសុខភាព ប៉ុន្តែការសិក្សាថ្មីបានរកឃើញថាការញ៉ាំកាហ្វេលើសពី ៤កែវនៃកាហ្វេអ៊ីនក្នុងមួយថ្ងៃ អាចបង្កជាហានិភ័យធ្ងន់ធ្ងរ។
បរិមាណលើសនេះធ្វើឱ្យប្រព័ន្ធសរសៃឈាមធ្វើការហួសកម្លាំង ឡើងសម្ពាធឈាម និងកើនឡើងចង្វាក់បេះដូង ដែលជាកាតាលីករជំរុញឱ្យមានការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលភ្លាមៗសូម្បីតែនៅលើអ្នកដែលមានសុខភាពល្អ។
ដើម្បីការពារបញ្ហានេះ អ្នកត្រូវចេះគ្រប់គ្រងសម្ពាធឈាមតាមរយៈការកាត់បន្ថយការបរិភោគអំបិល ឈប់ជក់បារី គ្រប់គ្រងទម្ងន់ឧស្សាហ៍ហាត់ប្រាណ និងកម្រិតការប្រើប្រាស់គ្រឿងស្រវឹង៕