យោងតាមការចុះផ្សាយពីប្រភពបរទេស ស្លឹកគូឆាយ (ខ្ទឹមគូឆាយ) មិនត្រឹមតែជាគ្រឿងផ្សំដ៏សាមញ្ញក្នុងម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានកត់ត្រាក្នុងវេជ្ជសាស្ត្របូរាណថាជាឱសថដ៏មានឥទ្ធិពលក្នុងការជួយទ្រទ្រង់សុខភាពផ្លូវភេទបុរស ជួយឱ្យសរសៃឈាមរត់បានស្រួលធ្វើឱ្យរឹងមាំបានយូរ ព្រមទាំងត្រូវបានគេប្រៀបប្រដូចទៅនឹងថ្នាំ «Viagra» ធម្មជាតិ។
តាមការសិក្សាវេជ្ជសាស្ត្រ សារធាតុសកម្មនៅក្នុងស្លឹកគូឆាយជួយជំរុញអ័រម៉ូនតេស្តេរ៉ូន និងនីទ្រិកអុកស៊ីត ដែលជាកត្តាចម្បងក្នុងការពង្រឹងមុខងារបន្តពូជបុរស។ បន្ថែមពីនេះ គូឆាយក៏មានអត្ថប្រយោជន៍ក្នុងការជួយសម្រួលប្រព័ន្ធរំលាយអាហារ បន្ថយជាតិខ្លាញ់ក្នុងឈាម ប្រឆាំងបាក់តេរី និងការពារសុខភាពឆ្អឹងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែបន្លែនេះមានធាតុក្ដៅ អ្នកដែលមានអាការៈក្តៅក្នុងខ្លួន ក្ដៅក្នុងមាត់ ឬរលាកក្រពះស្រួចស្រាល់ មិនត្រូវទទួលទានច្រើនហួសប្រមាណនោះឡើយ៕