យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតឯកទេសខាងថ្លើមអាម៉េរិកបានឯកភាពគ្នាថា ការទទួលទានកាហ្វេពេលព្រឹកគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាពថ្លើម ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយហានិភ័យនៃជំងឺថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម និងមហារីកថ្លើម។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរទទួលទានត្រឹម ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ ដោយផ្ដោតលើកាហ្វេខ្មៅ ឬលាយទឹកដោះគោតិចតួច និងត្រូវចៀសវាងការថែមស្ករឬស៊ីរ៉ូ។
យ៉ាងណាមិញ វាក៏ត្រូវគួបផ្សំជាមួយការបរិភោគអាហារសុខភាព ហាត់ប្រាណ និងកាត់បន្ថយគ្រឿងស្រវឹង ទើបជាការការពារថ្លើមបានល្អបំផុត៕