យោងតាមការចុះផ្សាយពីប្រភពបរទេស ការតមអាហារខ្លាំងពេកនិងការហាត់ប្រាណហួសហេតុដើម្បីសម្រកទម្ងន់ ១៥ គីឡូក្រាមក្នុងរយៈពេលត្រឹមតែ ២ ខែ បានធ្វើឱ្យនារីការិយាល័យអាយុ ២៦ ឆ្នាំម្នាក់ជួបបញ្ហារំខានដល់ប្រព័ន្ធរំលាយអាហារ និងវិវត្តទៅជាជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកម្រិតដំបូង។
វិធីសាស្ត្រសម្រកទម្ងន់ដ៏គ្រោះថ្នាក់ទាំងនោះរួមមាន៖ ការកាត់ផ្ដាច់ជាតិកាបូអ៊ីដ្រាតទាំងស្រុង ការបរិភោគតែសាច់ទ្រូងមាន់និងបន្លែក្នុងបរិមាណតិចតួច ការរត់ហត់ប្រាណលើសពី ១០ គីឡូម៉ែត្រក្នុងមួយថ្ងៃ ព្រមទាំងការធ្វើលំហាត់ប្រាណកម្រិតធ្ងន់។
ដើម្បីទប់ស្កាត់និងព្យាបាលជំងឺនេះ គ្រូពេទ្យបានតម្រូវឱ្យនាងឈប់តមអាហារបែបអត់ឃ្លាន ត្រឡប់មកទទួលទានអាហារដែលមានតុល្យភាពឡើងវិញ ព្រមទាំងប្ដូរមកហាត់ប្រាណកម្រិតមធ្យមរួមជាមួយនឹងការតាមដានជាតិស្ករក្នុងឈាមជាប្រចាំ។ ក្រោយអនុវត្តតាមក្បួនខ្នាតត្រឹមត្រូវ អត្រាជាតិស្ករនិងសុខភាពរបស់នាងក៏បានវិលត្រឡប់មករកភាពប្រក្រតីវិញ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕