យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីការពារសុខភាពបេះដូងនិងទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាលដ៏កាចសាហាវ វេជ្ជបណ្ឌិតឯកទេសបេះដូងបានណែនាំឱ្យបន្ថែមអាហារទាំង ៧ ប្រភេទនេះក្នុងរបបអាហារប្រចាំថ្ងៃ។
ប្រភេទទីមួយគឺស្រូវអូដស៍ដែលសម្បូរទៅដោយជាតិសរសៃ ដើរតួជាអ្នកស្រូបយកជាតិខ្លាញ់អាក្រក់ចេញពីក្នុងសរសៃឈាមយ៉ាងមានប្រសិទ្ធភាព។
ប្រភេទទីពីរគឺត្រីដែលមានជាតិខ្លាញ់ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលជួយការពារសរសៃឈាមនិងរក្សាលំនឹងសម្ពាធឈាម។
ប្រភេទទីបីគឺគ្រាប់ធញ្ញជាតិផ្សេងៗផ្ដល់នូវជាតិខ្លាញ់ល្អ និងមានសមត្ថភាពប្រឆាំងអុកស៊ីតកម្មយ៉ាងាំងក្លា។
ប្រភេទទីបួនគឺប្រេងអូលីវដែលជាជំនួយដ៏អស្ចារ្យក្នុងការគ្រប់គ្រងកូលេស្តេរ៉ុល និងជួយបន្សាបរ៉ាឌីកាល់សេរីក្នុងរាងកាយ។
ប្រភេទទីប្រាំគឺបន្លែនិងផ្លែឈើស្រស់ៗសម្បូរជាតិសរសៃនិងសារធាតុប្រឆាំងនឹងរោគរលាក ដែលធ្វើឱ្យសរសៃឈាមដំណើរការបានរលូន។
ប្រភេទទីប្រាំមួយគឺគ្រាប់សណ្តែកគ្រប់ប្រភេទជួយកាត់បន្ថយការស្រូបយកជាតិខ្លាញ់មិនល្អចូលទៅក្នុងចរន្តឈាម។
ប្រភេទទីប្រាំពីរគឺផ្លែបឺរផ្ដល់ទាំងជាតិសរសៃនិងខ្លាញ់ល្អ ដែលជួយបង្កើនកូលេស្តេរ៉ុលការពារបេះដូង។
ការផ្លាស់ប្ដូរទម្លាប់នៃការបរិភោគដោយជ្រើសរើសអាហារសុខភាពទាំងនេះ គឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់អាយុជីវិតនិងសុខភាពយូរអង្វែងរបស់អ្នក៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕