យោងតាមការចុះផ្សាយពីប្រភពបរទេស ឪពុកម្ដាយត្រូវដាច់ចិត្តកម្ចាត់ទម្លាប់អាក្រក់ទាំង ៣ ចេញពីក្នុងផ្ទះដើម្បីកុំឱ្យកូនធំឡើងក្លាយជាមនុស្សមិនចេះដឹងគុណ។
ទម្លាប់ទីមួយគឺការទិញរបស់ប្រណីតៗដើម្បីលួងលោមចិត្តកូន ដែលធ្វើឱ្យកូនទម្លាប់ចង់បានអ្វីបានងាយៗនិងបង្កើតចិត្តគំនិតទាមទារ។ ទម្លាប់ទីពីរគឺការបម្រើកូនដល់តុអាហារដោយមិនឱ្យគេរវីរវល់ការងារផ្ទះ ដែលដកហូតឱកាសមិនឱ្យគេស្គាល់តម្លៃនៃកម្លាំងញើស។ ទម្លាប់ទីបីគឺការតាំងបង្អួតពិន្ទុនិងភាពល្អឥតខ្ចោះ ដែលដាក់សម្ពាធលើកូននិងបង្រៀនគេឱ្យស្រឡាញ់តែលើលទ្ធផល។
ការចិញ្ចឹមកូនឱ្យចេះដឹងគុណគឺការកសាងបរិយាកាសគ្រួសារដែលផ្ដល់ក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ និងបង្រៀនឱ្យចេះទទួលខុសត្រូវ៕