ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលឆ្នាំរកា មានខួរក្បាលជាអ្នករកស៊ី ហើយគេជាមនុស្សដែលជឿលើវាសនាពាក់កណ្តាល និងជឿលើខ្លួនឯងពាក់កណ្តាល។ តាំងពីតូច គេសម្តែងចេញគំនិតជាអ្នករកស៊ីហើយ។ ជាពិសេស គេជាបុគ្គលដែលម៉ត់ចត់ ហើយរឿងដែលគេមិនច្បាស់ គេតែងសួរអ្នកមានបទពិសោធន៍ជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានបានយ៉ាងងាយ។
ឆ្នាំច
បុគ្គលឆ្នាំច អាចមានទ្រព្យចូលមកក្នុងវ័យកណ្តាល។ ជាពិសេស គេជាបុគ្គលដែលអាចរងទុក្ខលំបាកបាន ហើយអាចពុះពារបានគ្រប់ឧបសគ្គ។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានទ្រព្យច្រើនចូលមក។ ដូចនេះ ជីវិតជាអ្នកមាននឹងអាចមកជិតអ្នកបាន។
ឆ្នាំមមី
បុគ្គលឆ្នាំមមី ក្រោយ៣៦ឆ្នាំ នឹងអាចទទួលបានទ្រព្យធំចូលមក ព្រោះមានអ្នកជួយតាមជិតខ្លួនអ្នកជានិច្ច។ ដូចនេះ អ្នកនឹងអាចក្លាយជាអ្នកមាន ធ្វើឲ្យអ្នកដទៃកោតសរសើរអ្នកជាខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកមានមាសពាក់ពេញខ្លួនតែម្តង៕