យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាវិស័យវេជ្ជសាស្ត្រមិនទាន់អាចកំណត់បានច្បាស់លាស់ពីមូលហេតុទាំងអស់នៃជំងឺមហារីកក៏ដោយ ប៉ុន្តែអ្នកដែលមានហានិភ័យទាបក្នុងការកើតជំងឺនេះច្រើនតែមានទម្លាប់និងលក្ខណៈពិសេសរួមមាន៖
ការមានប្រព័ន្ធភាពស៊ាំរឹងមាំដែលអាចទប់ស្កាត់និងប្រឆាំងនឹងកោសិកាមហារីក ការចូលចិត្តធ្វើចលនាឬហាត់ប្រាណជាប្រចាំដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ការទទួលទានអាហារសុខភាពនិងប្រឆាំងការរលាកព្រមទាំងគ្រប់គ្រងរបបអាហារបានល្អ។ ការរក្សាតុល្យភាពទម្ងន់រាងកាយដើម្បីជៀសវាងជំងឺធាត់ដែលជាកត្តាជំរុញកោសិកាមហារីក និងការមានអារម្មណ៍សុទិដ្ឋិនិយមរួមជាមួយទម្លាប់គេងលក់ស្កប់ស្កល់ជួយឱ្យរាងកាយជួសជុលកោសិកាឡើងវិញបានយ៉ាងមានប្រសិទ្ធភាព៕