យោងតាមការចុះផ្សាយពីប្រភពបរទេស ម្ចាស់កម្ពស់ ១,៧៣ម៉ែត្រ និងជាតារា K-Pop ដ៏ល្បីល្បាញ Jang Won-young បានទម្លាយវិធីសាស្ត្រថែរក្សារាងដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ដោយមិនបាច់តមអាហារ (អត់បាយ) នោះឡើយ។
គន្លឹះទាំងនោះរួមមានការជ្រើសរើសទទួលទានតែអាហារដែលខ្លួនចង់ញ៉ាំពិតប្រាកដ ការផ្តោតលើអាហារសម្បូរប្រូតេអ៊ីន ប្តូរលំដាប់លំដោយនៃការញ៉ាំដោយញ៉ាំបន្លែមុនសាច់និងបាយ ទំពារយឺតៗឱ្យបានម៉ដ្ឋល្អ ផឹកទឹកឱ្យបានច្រើននិងចូលចិត្តញ៉ាំតែម៉ាត់ចាក្រេបប្រេងអូលីវលាយទឹកក្រូចឆ្មាពេលពោះទទេរ ដើរតិចៗក្រោយពេលញ៉ាំអាហាររួច និងឧស្សាហ៍ហាត់ប្រាណលើកទម្ងន់ព្រមទាំងពត់ខ្លួនបន្ធូរភាពតានតឹងសាច់ដុំ។
ការអនុវត្តទម្លាប់ទាំងនេះជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយគ្រប់គ្រងទម្ងន់បានល្អប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសុខភាពរាងកាយរឹងមាំនិងមានរាងស្អាតទៀតផង៕