យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាអ្នកទើបតែញ៉ាំអាហារឆ្អែតក៏ដោយ ការដែលពោះនៅតែបញ្ចេញសំឡេងស្រែកក្ដុកៗអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាព។
ក្នុងនោះរួមមានបញ្ហារំលាយអាហារដូចជាការកកស្ទះហ្គាសក្នុងក្រពះបណ្ដាលមកពីការញ៉ាំអាហារពិបាករំលាយ រោគសញ្ញារលាកពោះវៀនដែលធ្វើឱ្យពោះវៀនកន្ត្រាក់ខ្លាំងក្រោយពេលញ៉ាំ ភាពតានតឹងឬការថយចុះបាក់តេរីល្អក្នុងពោះវៀន ជំងឺរលាកក្រពះពោះវៀនស្រួចស្រាវដែលបង្កើនចលនាពោះវៀនរួមជាមួយអាការៈរាករូស ជំងឺរលាកពោះវៀនរ៉ាំរ៉ៃដែលបង្កការរលាករំខានដល់ប្រព័ន្ធរំលាយអាហារ ការឆ្លងមេរោគបាក់តេរីអេចភីដែលជំរុញចលនាពោះវៀនខុសប្រក្រតី ប្រតិកម្មច្រាលទឹកក្រពះឬអាឡែស៊ីជាមួយជាតិស្ករនិងភាពស្ទះកន្លែងណាមួយក្នុងបំពង់រំលាយអាហារដែលរារាំងអាហារមិនឱ្យធ្វើដំណើរទៅមុខបាន៕