យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានអាការៈទាំង ៤ យ៉ាងនៅពេលព្រលឹម អាចជាសញ្ញាបញ្ជាក់ថាក្នុងឈាមរបស់អ្នកកំពុងកកស្ទះជាតិស្ករ ដែលក្នុងនោះរួមមាន៖
អាការៈមាត់ស្ងួតនិងមានក្លិនស្អុយខុសប្រក្រតីទោះបីជាដុសធ្មេញហើយក៏ដោយ រមាស់ស្បែកនិងឡើងក្រហមដោយសារជាតិស្ករលើសជ្រាបតាមញើស ស្រវាំងភ្នែកភ្លាមៗពេលភ្ញាក់ដឹងខ្លួន និងស្ពឹកឬត្រជាក់ដៃជើងបណ្តាលមកពីចរន្តឈាមរត់យឺត។
ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ជាតិស្ករក្នុងឈាម អ្នកគួរទទួលទានអាហារ ៣ ប្រភេទរួមមានខ្ទឹមបារាំងដែលជួយជំរុញការបញ្ចេញអាំងស៊ុយលីននិងពង្រីកសរសៃឈាម ម្រះសម្បូរជាតិសរសៃនិងមានសារធាតុស្រដៀងនឹងអាំងស៊ុយលីន និងផ្លែត្របែកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជួយសម្រួលដល់ការស្រូបយកជាតិគ្លុយកូសក្នុងរាងកាយ៕