យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រដាសបន្ទប់ទឹកនិងក្រដាសអនាម័យភាគច្រើនត្រូវបានរចនាឡើងដោយមានពី ២ ទៅ ៤ ស្រទាប់ស្ដើងៗបញ្ចូលគ្នា មិនមែនជាក្រដាសក្រាស់មួយស្រទាប់នោះទេ។
ការធ្វើបែបនេះគឺដើម្បីបង្កើន ភាពទន់ល្មើយ តាមរយៈចន្លោះខ្យល់តូចៗរវាងស្រទាប់នីមួយៗ ជួយ កើនឡើងនូវកម្រិតស្រូបទឹក មិនងាយរហែក និងជួយ សន្សំសំចៃវត្ថុធាតុដើម ព្រមទាំងផ្តល់នូវផាសុកភាពខ្ពស់ដល់អ្នកប្រើប្រាស់៕