យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលមុខងារតម្រងនោមចុះខ្សោយ រាងកាយអាចបញ្ចេញសញ្ញាអាសន្នតាមរយៈការឈឺចាប់នៅត្រង់បរិវេណចង្កេះ ឬខ្នងផ្នែកខាងក្រោម ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំថាជាអាការឈឺសាច់ដុំធម្មតា។
ការឈឺចាប់ដោយសារតម្រងនោមច្រើនតែមានលក្ខណៈស្រួចស្រាល់ ឈឺជ្រៅនៅខាងក្នុង និងកើតឡើងតែម្ខាងនៃរាងកាយដោយមិនធូរស្រាលឡើយទោះបីជាប្ដូរឥរិយាបថ។
បន្ថែមពីលើការឈឺខ្នងផ្នែកខាងក្រោម ប្រសិនបើលោកអ្នកជួបប្រទះនូវរោគសញ្ញាបន្ថែមដូចជា៖ ចង្អោរ ក្ដៅខ្លួន ទឹកនោមមានឈាម ឈឺរួយពេលបន្ទោបង់ ឬហើមជើង សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីធ្វើការពិនិត្យនិងព្យាបាលឱ្យបានទាន់ពេលវេលា៕